
Manchester United ត្រូវបានគេហទំព័រ Mirror ចុះផ្សាយថាបានទាក់ទងទៅក្លឹប Bayern Munich លើសំណើរនាំយកអតីតខ្សែប្រយុទ្ធ Manchester City វ័យ 26 ឆ្នាំ Leroy Sane ។ ក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះអតីតខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City ខណៈដែលគ្រូបង្វឹក Erik ten Hag បាននិយាយថា Sane ជាកីឡាករមានសមត្ថភាពម្នាក់ដែលលើកចាប់អារម្មណ៍ចង់បានមករួមក្រុម។ Sane បានវិលត្រឡប់ពីទឹកដី Manchester ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2020 ដើម្បីចូលរួមជាមួយ Bayern Munich ។ ហើយការមកដល់នៅរដូវក្តៅនេះរបស់ Sadio Mane គឺជាបញ្ហាចោទដែលអាចធ្វើអោយគាត់នឹងមិនលូវបានបង្ហាញខ្លួននារដូវនេះឡើយ។ មិនតែប៉ុណ្ណោះ Ten Hag បានកំពុងសម្លឹងខ្សែបម្រើស្លាប Anthony របស់ Ajax ប៉ុន្តែក្លឹបយក្សហូឡង់មិនចង់លក់កីឡាកររូបនេះអោយទៅ Manchester United…