
Crystal Palace គឺជាក្រុមខ្លាំងក្នុងទឹកដី ដែលដឹកនាំដោយ Vieira ហើយពូកែលេងទប់ កំរមានក្រុមណាបំបែកក្បួនបានណាស់។ ចំណែក Arsenal ដែលដឹកនាំដោយ Arteta គឺជាក្រុមខ្លាំងដោយបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ ៥។ ក្រុមទាំងពីរបានប្រកួត២ដងក្នុង Premier League រដូវកាលមុនដោយលទ្ធផលដូចខាងក្រោម៖ Arsenal 2-2 Crystal Palace Crystal Palace 3-0 Arsenal យ៉ាងណាក្តី ក្រុមកាំភ្លើងធំទិញបានកីឡាករល្អៗមកពង្រឹងក្រុមក្នុងឆ្នាំនេះ ហើយពួកគេលេងបានល្អណាស់មុនបើករដូវកាល។ ដូចនេះខ្ញុំបាទផ្ទាល់នៅខាង Arsenal ហើយយប់នេះ។ សូមទស្សទាយថា Crystal Palace 1-2 Arsenal ចុះប្រិយមិត្តយល់យ៉ាងណា?