កីឡាករ ទេស​ សម្បត្តិ ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមបឹងកេត បច្ចុប្បន្នជាសមាជិករបស់ក្លិបវិសាខា និង បានជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិកម្ពុជាស្ទើរតែគ្រប់ឈុត ហើយ រូបគេក៏បានឆ្លងកាត់ការប្រកួត និង ភាពសប្បាយរីករាយ ជូរចត់ជាច្រើន។ តើប្រិយមិត្តចង់ដឹងថាទេថា តើការប្រកួតមួយណាដែល សម្បត្តិ មិនអាចបំភ្លេចបាននៅក្នុងទីលានវាលស្មៅដែលខ្លួនបានប្រឡូកក្នុងពេលកន្លងមកនេះ។   

សម្បត្តិ បាននិយាយថា៖

ការប្រកួតដែលខ្ញុំចងចាំមិនអាចបំភ្លេចបាននៅក្នុងអាជីពបាល់ទាត់ គឺ នៅពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ យើង បានទទួលជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេសុីអាយុក្រោម២២ឆ្នាំក្នុងលទ្ធផល ៣ទល់នឹង១ នៃព្រឹត្តិការណ៍ Sea Games នៅប្រទេសហ្វីលីពីនកន្លងទៅនេះ។ វាជាប្រកួតដែលខ្ញុំលេងដោយមោទកភាពរបស់ប្រជាជនរបស់ខ្ងុំជាកាប្រកួតដែលមានមនុស្សភាគច្រើនចាប់ផ្ដើមស្គាល់ខ្ញុំ និង ប្រទេសរបស់ខ្ញុំ ហើយ ខ្ញុំលេងទាំងរបួសហើយយំក្នុងពេលកំពុងតែលេង និយាយទៅល្អខ្លាំងណាស់