អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា វាជាកំហុសរបស់លោកចំពោះបរាជ័យទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដេស កាលពីយប់មិញ។

ជាការពិតណាស់ កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនបានខឹងសម្ប៉ានឹងលោក Honda ខ្លាំងមែនទែន បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងលទ្ធផល ១ទល់នឹង០ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
Honda បាននិយាយថា៖
អរគុណសម្រាប់ការគាំទ្រ។ វាជាកំហុសរបស់ខ្ញុំ៕
