អតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា លោកកែវ សុខង៉ន បានបង្ហាញអំពីមតិយល់ឃើញចំពោះលោក Keisuke Honda ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ។

ជាការពិតណាស់ កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនបានខឹងសម្ប៉ានឹងលោក Honda ខ្លាំងមែនទែន បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងលទ្ធផល ១ទល់នឹង០ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

សុខង៉ន បាននិយាយថា៖

3 ឆ្នាំហើយគ្រូ online មកប្រទេសកម្ពុជាធ្លាក់គ្រប់កម្មវិធីមិនថាធ្វើម្ចាស់ផ្ទះរឺទៅក្រៅដីទេ សូមគោរពប្រទេសរបស់ខ្ញុំផង បើចង់អោយបាល់ទាត់កម្ពុជារីកចម្រើនសូមនៅប្រទេសយើងដើម្បីធ្វើបាល់ទាត់ពិតប្រាកដ ស្លៀកពាក់ធ្វើមើលដើរម៉ូត៕