អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា កម្ពុជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

ជាការពិតណាស់ លោក Honda បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ លោកបានឈរបញ្ជាកូនក្រុមផ្ទាល់នៅលើទឹកដីពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ លទ្ធផលចុងបញ្ចប់នោះ គឺ កម្ពុជាអាយុក្រោម២៣ឆ្នាំ បានរង់បរាជ័យក្រោមថ្វីជើង ជប៉ុនអាយុក្រោម២៣ឆ្នាំ​ ក្នុងលទ្ធផល ៣ទល់នឹង១។

លោក Honda បាននិយាយថា៖

អរគុណសម្រាប់ការគាំទ្រ។ ខ្ញុំច្បាស់ថាយើងត្រូវធ្វើអ្វីដើម្បីឱ្យវាប្រសើរឡើង។ វាត្រូវការពេលវេលា ប៉ុន្តែ យើងប្រាកដជាធ្វើបាន៕