អ្នកចាំទីក្លិប ណាហ្គាវើលដ៍កីឡាករ ស៊ូ យ៉ាទីបានបង្ហាញពីជម្រើសដំបូង១១នាក់ ដែលខ្លួនពេញចិត្តបំផុតក្នុងនោះសុទ្ធសឹងតែជាកីឡាករដែលគេធ្លាប់បានលេងជាមួយនៅក្នុងក្រុមជម្រើសជាតិកម្ពុជា។

ជាការពិតណាស់ យ៉ាទី តែងតែត្រូវបានគេចាត់ទុកជាអ្នកចាំទីដែលល្អជាងគេម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយ អ្វីដែលភ្ញាក់ផ្អើលក្នុងពេលនេះ គឺ រូបគេទទួលបានការកោះហៅឲ្យជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដេសខាងមុខនេះ។

អតីតកីឡាកររបស់ក្រសួងការពារជាតិ ភ្នំពេញក្រោន បឹងកេត និង បៀលប្រាយ ខាងលើ ធ្លាប់បានលេងជាមួយកីឡាករកម្ពុជាល្បីៗជាច្រើនក្នុងនាមជាមិត្តរួមក្រុមផង ជាគូប្រជែងនៅលើទីលានផង ហើយ នៅពេលដែលគេឲ្យជ្រើសរើសកីឡាករជម្រើសដំបូង១១រូបក្នុងក្តីស្រមៃរូបគេក៏បានជ្រើសរើសដូចតទៅ៖

អ្នកចាំទី៖ ខ្លួនឯង

ខ្សែការពារ៖ រស់ សំអឿន, ហុង ផេង, ទេស សម្បត្តិ និង សារ៉េត គ្រីយ៉ា

ខ្សែបម្រើ៖ គួច សុម្ភៈ, សុះ ស៊ូហាណា និង ច្រឹង ពលរដ្ឋ

ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និង កែវ សុខផេង៕