បរទេស៖ លោក Paul Merson ជឿជាក់ថា ទោះបីក្លឹប Paris Saint-Germain យកបាន Cristiano Ronaldo និង Lionel Messi ទៅចាប់ដៃគូគ្នា ក៏ពួកគេនៅតែមិនអាចឈ្នះពាន Champions League បានដែរ។
ខណៈពេលជាមួយគ្នានេះ Ronaldo ក៏កំពុងរំអុកចង់ចាកចេញពី Manchester United ផងដែរ បន្ទាប់ពីក្លិបមិនអាចបំពេញនូវអ្វីដែលរូបគេចង់បាន។
យ៉ាងណាមិញ មានព័ត៌មាននៅក្រៅប្រទេសជាច្រើនសន្និដ្ឋានថា Ronaldo នឹងអាចផ្លាស់ទៅកាន់ PSG ដើម្បីជំនួសតំណែងរបស់ Neymar ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះចាកចេញពិតមែន, ព្រោះពីមុនក៏ធ្លាប់មានដំណឹងថា ក្លិបអ្នកមានបារាំងចង់បាន Ronaldo ផងដែរ។
ប្រភព៖ Sportskeeda