អតីតកីឡាករក្លិប Real Madrid លោក Antonio Cassano បានទូន្មានCristiano Ronaldo ថា រូបគេគួរតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់ទៅ។

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Ronaldo កំពុងតែជួបផលវិបាកខ្លាំងមែនទែនជាមួយ Man Utd ដោយ គេអាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ហើយ លើសពីនេះទៀតសោត រូបគេតែងតែស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតក្របខណ្ឌ Premier League។
លោក Cassano បាននិយាយថា៖
នៅចំណុចពេលនេះ ប្រសិនបើអ្នកមិនអាចឈានដល់កម្រិតមួយដែលជាតម្រូវការទេ អ្នកគួរតែបឈ្ឈប់។ Ronaldo បានឈ្នះអ្វីគ្រប់បែបយ៉ាង។ អ្នកត្រូវតែបឈ្ឈប់ បើពុំដូច្នោះទេ អ្នកនឹងអង្គុយនៅកៅអីបម្រុង៕
