ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Marco Asensioត្រូវបានគេរាយការណ៍ បានយល់ព្រមផ្លាស់មកកាន់ Barcelona ហើយក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។

ជាការពិតណាស់ មកទល់នឹងពេលនេះ កិច្ចសន្យារបស់ Asensio ជាមួយ Real Madrid នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះហើយ ខណៈ សមីខ្លួន និង ភាគីក្លិប ទំនងជានឹងមិនបន្តដំណើរជាមួយគ្នាទៀតឡើយ ហើយ រូបគេក៏អាចនឹងត្រូវបានក្លិបអនុញ្ញាតឲ្យចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះទៀតផង។

បើយោងទៅតាមការចុះផ្សាយរបស់សារព័ត័មាន Sportmole បានទម្លាយឲ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ បានសម្រេចចិត្តក្នុងការយល់ព្រមចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Barcelona ហើយ ប្រសិនបើវាជាការពិតមែន នោះ វាមិនមែនជាលើកទី១នោះទេ ដែលកីឡាករ Real Madrid ធ្លាប់ផ្លាស់មកកាន់ក្រុមគូប្រជែង Barcelona នោះ៕