អ្នកចាំទីចាស់វស្សា Gianluigi Buffon បានចុចឈ្មោះ កីឡាករ៥រូប ដែលគេយល់ឃើញថា ជា អ្នកចាំទីល្អជាងគេនៅលើលោក។

ជាការពិតណាស់ ក្នុងនោះរូបគេបានជ្រើសរើស Thibaut Courtois ជា អ្នកចាំទីល្អជាងគេនៅលើលោកលំដាប់ទី១, Gianluigi Donnarumma លំដាប់ទី២,  Manuel Neuer ទី៣, Jan Oblak ទី៤ និង Mike Maignan ទី៥។

យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺ Buffon ពុំបានជ្រើសរើសអ្នកចាំទីឆ្នើមៗដូចជា Allison, Marc- Andre Ter Stegen និង David De Gea ជាដើមនៅក្នុងជម្រើសដែលរូបគេគិតថាល្អឡើយ៕