គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានទទូចឲ្យលោក Erik ten Hag ដាក់កីឡាករ Harry Maguire បានចូលលេងខ្លះផង ដើម្បីឲ្យក្រុមតោកំណាចមានលទ្ធភាពគ្រប់គ្រាប់ក្នុងការឈ្នះពានរង្វាន់ World Cup។ 

ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hag បានប្រើប្រាស់ Raphael Varane និង Lisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ។  

លោក Southgate បាននិយាយថា៖

ហេតុអ្វីបានជាពួកយើងជ្រើសយក Maguire ឲ្យជាប់ក្រុមជម្រើសជាតិ? ពីព្រោះ គេជាកីឡាករដែលផ្តល់នូវឪកាសឲ្យពួកយើងក្នុងការស្វែងរកជ័យជម្នះ។ ពួកយើងចង់ឲ្យគាត់បង្ហាញខ្លួននៅលើទីលានឲ្យបានច្រើនដើម្បីឲ្យគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯង៕