ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហោះសារដ៏មានអត្ថន័យមួយ បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តទល់នឹង ក្រុមជម្រើសជាតិ ចាម៉ៃកា កាលពីព្រឹកមិញ។

ជាការពិតណាស់ កាលពីព្រឹកមិញនេះ Messi បានសាងភាពភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីរូបគេត្រូវបានប្តូរចូលនៅលើទីលានក្នុងនាទីទី ៥៦ និង បានរកគ្រាប់បាល់២គ្រាប់ភ្លាមៗ ត្រឹម៣នាទីទី នៅក្នុងនាទីទី ៨៦ និង ៨៩ រួមចំណែកជួយ អាហ្សង់ទីន យកឈ្នះ ចាម៉ៃកា ក្នុងលទ្ធផល ៣ទល់នឹង០។
Messi បាននិយាយថា៖
ពួកយើងនិយាយពាក្យលាទៅកាន់ប្រទេសសហរដ្ឋអាមេរិក ជាមួយនឹងជ័យជំនះមួយទៀត ហើយមានសង្ឃឹមកាន់តែច្រើន៕
