ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមបន្តកុងត្រាថ្មីដល់ ខ្សែការពារស្លាបស្តាំ Diogo Dalot រហូតដល់ឆ្នាំ ២០២៤ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ជាការពិតណាស់ Dalot បានចូលរួមជាមួយ Man Utd តាំងពីឆ្នាំ២០១៨ ពី FC Porto ប៉ុន្តែ បើយើងនិយាយពីកិច្ចសន្យារបស់គេជាមួយក្លិបនៅពេលនេះ នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះហើយ មានន័យថា ប្រសិនបើគេមិនបន្តនោះទេ គេនឹងចាកចេញបានដោយគ្មានតម្លៃខ្លួន។ យ៉ាងណាក៏ដោយ បើយើងមើលលើស្ថានភាពរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅពេលនេះ គឺ ក្លិបទំនងជានឹងមិនអនុញ្ញាតឲ្យគេចាកចេញឡើយ ព្រោះក្រោមការដឹកនាំរបស់លោកErik ten Hag គឺ រូបគេតែងតែជាប់ជាជម្រើសដំបូង។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Dalot នឹងត្រៀមទទួលបានកុងត្រា ២ឆ្នាំ បន្ថែមទៀតពី Man UTD ខណៈ ការប្រកាសផ្លូវការនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ៕