គ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានលើកឡើងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានកីឡាករដែលមានគុណភាពល្អជាងក្រុមរបស់លោក។

ជាការពិតណាស់ លោក Enrique បានលើកឡើងបែបនេះ បន្ទាប់ពីរាត្រីនេះលោកនឹងមានភារកិច្ចសំខាន់ក្នុងការប្រកួតជាមួយព័រទុយហ្គាល់ នៃពានរង្វាន់ Nations League ខណៈ អេស្ប៉ាញ ត្រូវការឈ្នះដាច់ខាតដើម្បីកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក Enrique បាននិយាយថា៖

ព័រទុយហ្គាល់មានកីឡាករល្អៗជាងអេស្ប៉ាញ។ ពួកគេមានកីឡាករដែលលេងជាជម្រើសដំបូងនៅ Premier League, La Liga និង លីគផ្សេងៗទៀត៕