ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានលើកឡើងថា រូបគេកំពុងតែមានអារម្មណ៍ល្អជាមួយក្លិបអ្នកមានបារាំងខាងលើ។

ជាការពិតណាស់ កាលពីរដូវកាលមុន Messi ហាក់ពុំសូវបានបង្ហាញទម្រង់លេងបានល្អឡើយ ដោយ ស្ថិតិទាត់បញ្ចូលទីរបស់គេធ្លាក់់ចុះខ្លាំង ប៉ុន្តែ នៅក្នុងរដូវកាលនេះ រូបគេកំពុងបង្ហាញការលេងបានល្អខ្លាំង ទាំងការស៊ុតបញ្ចូលទី និង ការបោះបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី។
Messi បាននិយាយថា៖
ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមានអារម្មណ៍ខុសពីឆ្នាំមុន។ ខ្ញុំដឹងថាវានឹងក្លាយជាបែបនេះ។ ខ្ញុំចាប់ផ្ដើមរីករាយជាមួយខ្លួនឯងម្ដងទៀត៕
