ខ្សែការពារ Harry Maguire បានលើកឡើងថា រូបគេបានត្រៀមខ្លួនរួចហើយដើម្បីដណ្តើមនូវកៅអីជម្រើស១១នាក់មកវិញនៅ Manchester United។

ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hagបានប្រើប្រាស់ Raphael Varane និងLisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ។

Maguire បាននិយាយថា៖

ខ្ញុំមានអារម្មណ៍ល្អ និង ត្រៀមខ្លួនរួចរាល់ដើម្បីលេង។ សម្រាប់ទម្រង់លេងរបស់ខ្ញុំ ខ្ញុំមិនចង់ដឹងឮនោះទេ។ ខ្ញុំប្រឹងប្រែងខ្លាំងណាស់ដើម្បីឲ្យច្បាស់ថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ពេលដែលឪកាសមកដល់។ នេះជាអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយក្រុម៕