ខ្សែបម្រើក្លិប Manchester United កីឡាករ Christian Eriksen បានបង្ហើបពីទីតាំងលេងដែលគេពេញចិត្ត និង ធ្វើបានល្អបំផុតនៅលើទីលាន។

ជាការពិតណាស់ នៅក្នុងពេលបច្ចុប្បន្ននេះ Eriksen គឺ ជាកីឡាករដែលមិនអាចខ្វះបាននៅក្នុងក្លិប Man Utd ដោយ រូបគេតែងតែទទួលបានឪកាសបង្ហាញខ្លួនជាជម្រើសដំបូងជានិច្ចក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនដែលក្រុមបិសាចក្រហមយកមកពី Brentford កាលពីដើមរដូវកាលនេះ។

Eriksen បាននិយាយថា៖

ខ្ញុំធ្លាប់បានលេងក្នុងតំបន់ជាច្រើនក្នុងរយៈពេលដ៏ខ្លីជាមួយ Man Utd។ ពីដំបូងឡើយជាខ្សែប្រយុទ្ធ និង ក្រោយមកជា ខ្សែបម្រើការពារ ប៉ុន្តែ តំបន់ដែលស័ក្តិសមបំផុតបំផុតសម្រាប់ខ្ញុំ គឺ ខ្សែបម្រើកណ្តាល៕