អ្នកប្រដាល់សកលដ៏ល្បីល្បាញ Floyd Mayweather បានបញ្ជាក់យ៉ាងច្បាស់អំពីគម្រោងការវាយជាមួយ Conor McGregor ម្តងទៀតនៅក្នុងឆ្នាំ២០២៣។

ជាការពិតណាស់ បើយើងត្រឡប់ទៅកាន់ឆ្នាំ២០១៧ គឺ Floyd ធ្លាប់មានការប្រកួតជាមួយ McGregor ម្តងហើយ ដោយ ពេលនោះគេបានវាយឲ្យតារាឆ្នើម UFC ខាងលើឲ្យអាជ្ញាកណ្តាលបឈ្ឈប់នៅក្នុងទឹកទី១០ ដើម្បីបន្តកំណត់ត្រា ៥០ប្រកួត មិនចាញ់ទាល់តែសោះ ពោល ឈ្នះទាំងអស់។
Floyd បាននិយាយថា៖
ខ្ញុំនឹងមានកិច្ចប្រជុំមួយទីក្រុងឌូប៉ៃ នៅក្នុងខែវិច្ឆិកា ដើម្បីជួបជាមួយ McGregor នៅក្នុងឆ្នាំ២០២៣៕
