ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានកីឡាករ N’Golo Kante មករួមក្រុមនារដូវកាលក្រោយដោយគ្មានតម្លៃខ្លួន។

ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ កិច្ចសន្យារបស់ Kante ជាមួយ Chelsea នឹងអស់សុពលភាពហើយក្រោយបញ្ចប់រដូវកាលនេះ ដូច្នេះប្រសិនបើគេមិនបន្តកុងត្រាថ្មីទេ មានន័យថា គេអាចចាកចេញបានដោយគ្មានតម្លៃខ្លួន ខណៈ កីឡាករសញ្ជាតិបារាំងខាងលើ ត្រូវបានគេដឹងថាទំនងជានឹងមិនបន្តស្នាក់ជាមួយក្រុមតោខៀវទៀតឡើយ។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត 90min បានលើកឡើងថា PSG គ្រោងនឹងដាក់សំណើទៅកាន់ Kante ដើម្បីនាំយករូបគេមកកាន់ទឹកដីបារាំងនារដូវកាលក្រោយ ដើម្បីមកពង្រឹងតំបន់បម្រើឲ្យកាន់តែរឹងមាំជាងនេះបន្ថែមទៀត៕