ខ្សែការពារក្លិប Manchester United កីឡាករ Harry Maguire ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមមានជម្លោះជាមួយ អ្នកចាំទី David De Gea ហើយ។

ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hag បានប្រើប្រាស់ Raphael Varane និងLisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត ESPN បានលើកឡើងថា មិនមែនត្រឹមតែបាត់បង់កៅអីជម្រើសដំបូងនៅក្នុងក្រុមទេ ប៉ុន្តែ Maguire ថែមទាំងកំពុងមានជម្លោះជាមួយ De Gea ទៀត ដែល កីឡាករសញ្ជាតិអង់គ្លេស បានចោទប្រកាន់មកលើ De Gea ថាគេមានភាពខ្វះខាតនៃទំនាក់ទំនងគ្នាលើទីលានដែលបណ្តាលឲ្យប្រព័ន្ធការពាររបស់ក្រុមសហការគ្នាមិនបានល្អ៕
