ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Robert Lewandowski បានចុចឈ្មោះមិត្តរួមក្រុមអ្នកមានបុណ្យ ៤ រូបដែលរូបគេគិតថា មានទេពកោលសល្យខ្ពស់ទាំងពួកគេមានវ័យក្មេងនៅឡើយ។

ក្នុងនោះ Lewandowski បានជ្រើសយក Gavi (១៨ឆ្នាំ), Pedri (១៩ឆ្នាំ), Ansu Fati (១៩ឆ្នាំ) និង Ferran Torres (២២ឆ្នាំ) ដែលអ្នកទាំងបួននេះ ជា កម្លាំងសំខាន់ដែល Barcelona មិនអាចខ្វះបានទោះបីជាពួកគេនៅមានវ័យក្មេងក៏ដោយ ប៉ុន្តែ សមត្ថភាព គឺ មិនធម្មតាឡើយ។

Lewandowski បាននិយាយថា៖

ខ្ញុំមិនសូវបានលេងជាមួយកីឡាករក្មេងៗនៅក្នុងក្រុមទេ ប៉ុន្តែ Gavi, Pedri, Fati និង Torres គេលេងបានល្អណាស់ ទោះពួកគេមានវ័យក្មេងក៏ដោយ។ ខ្ញុំសប្បាយចិត្តនឹងនិយាយជាមួយពួកគេ ព្រោះខ្ញុំឃើញសក្តានុពលដ៏អស្ចារ្យនៅក្នុងក្រុម និង ល្បឿននៃការអភិវឌ្ឍន៍កីឡាករ៕