ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Anthony Martial បានចាត់ទុក Wayne Rooney ជា កីឡាករល្អបំផុតដែលគេធ្លាប់លេងជាមួយ។

ជាការពិតណាស់ Martial ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Rooney នៅ Man Utd ពីចន្លោះឆ្នាំ ២០១៥-២០១៧ ហើយ អ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់សរុបចំនួន ៣ ជាមួយគ្នាផងដែរ។
Martial បាននិយាយថា៖
Rooney ជា កីឡាករល្អជាងគេដែលខ្ញុំធ្លាប់បានលេងជាមួយ។ គាត់តែងតែលះបង់គ្រប់បែបយ៉ាងដើម្បីក្រុម លេង១០០ភាគរយ និង ជាគំរូក្នុងបាល់ទាត់៕
