ខ្សែការពារ Ruben Dias បានលើកឡើងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនអាចពឹងពាក់តែលើ Cristiano Ronaldo ម្នាក់បានឡើយនៅក្នុងព្រឹត្តិការណ៍ World Cup ២០២២ ខាងមុខនេះ។

ជាការពិតណាស់ សម្រាប់ព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្តើមនៅក្នុងចុងខែវិច្ឆិកាខាងមុខនេះ គឺ ព័រទុយហ្គាល់ នឹងស្ថិតនៅក្នុងពូល H ជាមួយក្រុមជម្រើសជាតិហ្គាណា, អ៊ុយរ៉ាហ្កាយ និង កូរ៉េខាងត្បូង។
Dias បាននិយាយថា៖
Ronaldo គឺ ជាកីឡាករសំខាន់របស់ពួកយើង ប៉ុន្តែ ប្រសិនបើយើងចង់ធ្វើអ្វីមួយដែលពិសេស ពួកយើងត្រូវតែសហការវាទាំងអស់គ្នា៕
