ក្លិប Brentford នឹងមានភារកិច្ចសំខាន់នៅវេលាម៉ោង ៦:០០ នាទីល្ងាចនេះ ក្នុងការបើកទ្វារកីឡដ្ឋាន Gtech Community Stadium របស់ខ្លួនស្វាគមន៍ Arsenal ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៧។

បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្ន​ គឺ ក្រុមម្ចាស់ផ្ទះ Brentford កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ ៩ ក្រោយឆ្លងកាត់៦ប្រកួត មាន៩ពិន្ទុ តាមរយៈលទ្ធផល ឈ្នះ២ ស្មើ៣ និង ចាញ់១ ខណៈ Arsenal ឈរនៅក្នុងចំណាត់ថ្នាក់លេខ២ តាមរយៈលទ្ធផល ឈ្នះ៥ និង ចាញ់១។

សម្រាប់ប្រវត្តិជួបគ្នាវិញ គឺ ក្រុមទាំងពីរធ្លាប់ប៉ះគ្នាតែ៣លើកប៉ុណ្ណោះ ដូចតទៅ៖

2018: Arsenal 3-1 Brentford, 2021: Brentford 2-0 Arsenal និង 2022: Arsenal 2-1 Brentford

សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ Brentford 1-1 Arsenal៕