ក្លិបអ្នកមានបុណ្យ FC Barcelona នឹងមានការប្រកួតនៅវេលាម៉ោង ៩:១៥ នាទីរាត្រីនេះ ពោលពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ Elche ក្នុងការប្រកួតក្របខណ្ឌ La Liga ៦។

បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្ន គឺ ក្រុមម្ចាស់ផ្ទះ Barcelona កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ ២ ក្រោយឆ្លងកាត់៥ប្រកួត មានត្រឹម១៣ពិន្ទុ តាមរយៈលទ្ធផល ឈ្នះ៤ ស្មើ១ ខណៈ Elche ឈរនៅក្នុងចំណាត់ថ្នាក់លេខ២០ តាមរយៈលទ្ធផល ស្មើ១ និង ចាញ់៤។
សម្រាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៥លើកចុងក្រោយ គឺ ៖
2020: Barcelona 1-0 Elche, 2021: Elche 0-2 Barcelona, 2021: Barcelona 3-0 Elche, 2021: Barcelona 3-2 Elche និង 2022: Elche 1-2 Barcelona
សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ Barcelona 3-0 Elche៕
