ក្លិប Wolves នឹងមានភារកិច្ចសំខាន់នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ ក្នុងការបើកទ្វារកីឡដ្ឋាន Molineux Stadium របស់ខ្លួនស្វាគមន៍ Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៧។

បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្ន​ គឺ ក្រុមម្ចាស់ផ្ទះ Wolves កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ ១៥ ក្រោយឆ្លងកាត់៦ប្រកួត មានត្រឹម៦ពិន្ទុ តាមរយៈលទ្ធផល ឈ្នះ១ ស្មើ៣ និង ចាញ់២ ខណៈ Man City ឈរនៅក្នុងចំណាត់ថ្នាក់លេខ២ តាមរយៈលទ្ធផល ឈ្នះ៤ និង ស្មើ២។

សម្រាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៥លើកចុងក្រោយ គឺ ៖

2019: Wolves 3-2 Man City, 2020: Wolves 1-3 Man City, 2021: Man City 4-1 Wolves, 2021: Man City 1-0 Wolves និង 2022: Wolves 1-5 Man City ។

សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ Wolves 1-3 Man City៕