ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi ទទួលបានកំណត់ត្រាថ្មីមួយទៀតហើយ ក្រោយបញ្ចប់ការប្រកួតទល់នឹង Maccabi Haifa កាលពីយប់មិញនេះ។

ក្នុងការប្រកួតទល់នឹង Maccabi Haifa កាលពីយប់មិញនេះ គឺ Messi បានរួមចំណែកទាត់បញ្ចូលទីមួយគ្រាប់ ក្នុងជ័យជម្នះ ៣ទល់នឹង១ ខណៈ ២គ្រាប់ទៀតធ្វើបានដោយ Kylian Mbappe និង Neymar។
មួយគ្រាប់នេះផងដែរ ក៏បានជួយឲ្យ Messi បង្កើនកំណត់ត្រាថ្មីមួយទៀតសម្រាប់គេក្នុងពានរង្វាន់ Champions League ជាពិសេសការបំបែកកំណត់ត្រារបស់ Cristiano Ronaldo តែម្តង ក្នុងនាមជាកីឡាករដែលអាចស៊ុតបញ្ចូលទីទៅលើច្រើនក្រុមជាងគេក្នុងពានរង្វាន់ Champions League រហូតដល់ទៅ ៣៩ក្រុម ខណៈ Ronaldo ស៊ុតបាន៣៨ក្រុម ដែលនេះជាកំណត់ត្រាថ្មីរបស់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ។
