ក្លិបបិសាចក្រហម Manchester United នឹងអវត្តមានកីឡាករដល់ទៅ៤រូបដូចជា Marcus Rashford, Anthony Martial, Donny van de Beek និង Aaron Wan-Bissaka ក្នុងការប្រកួតរាត្រីនេះទល់នឹង Sheriff Tiraspol នៅរាត្រីនេះ។

ជាការពិតណាស់ នៅរាត្រីនេះវេលាម៉ោង ១១:៤៥នាទី គឺ Man Utd នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Sheriff Stadium នៃប្រទេសម៉ុលដាវី ដើម្បីធ្វើការប្រកួតទល់នឹង Sheriff នៃជំនួបទី២ ពានរង្វាន់ Europa League ខណៈ ការប្រកួតបើកឆាក គឺ ក្រុមបិសាចក្រហមបានរង់បរាជ័យក្រោមថ្វីជើង Real Sociedad ក្នុងលទ្ធផល ១ទល់នឹង០។

យ៉ាងណាក៏ដោយ​ វានឹងក្លាយជាការបាត់បង់ធំធេងមួយសម្រាប់ក្រុមបិសាចក្រហមនៅយប់នេះ បន្ទាប់ពី Rashford, Martial, Van de Beek និង Bissaka នឹងត្រូវខកខានជួយក្រុមបន្ទាប់ពីពួកគេបានរង់របួសពុំបានធ្វើដំណើរមកកាន់ប្រទេសម៉ុលដាវីជាមួយក្រុមឡើយ៕