ខ្សែប្រយុទ្ធ Martin Braithwaite បដិសេធមិនចាកចេញពីក្លឹបនោះទេ លុះត្រាតែគាត់ទទួលបានសំណងពេញលេញសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅទឹកដី CampNou ។

Braithwaite គឺជាកីឡាករសញ្ញាតិដាណឺម៉ាក ដែលជាប់កុងត្រានៅ Barcelona រហូតដល់ឆ្នាំ 2024 ដែល Bacelona បានចុះហត្ថលេខាលើគាត់ពីក្រុម Leganes ក្នុងឆ្នាំ 2020។

ការស្ថិតក្រៅជម្រើសនៃក្លឹបរបស់កីឡាកររូបនេះដោយសារតែ Barcelona បានពង្រឹងតំបន់ប្រយុទ្ធដោយនាំយកកីឡារល្អៗមកជាច្រើនដូចជា Raphinha និង Robert Lewandowski នៅរដូវក្តៅនេះ ហើយត្រូវកាត់ប្រាក់ឈ្នួលកីឡាករក្នុងក្រុមមួយចំនួនរបស់ពួកគេដើម្បីចុះឈ្មោះកីឡាករថ្មីមុនពេលផុតកំណត់របស់ LaLiga នៅថ្ងៃទី 13 ខែសីហា។

Braithwaite បានប្រាប់អ្នកចាត់ការ Xavi ថាគាត់ចង់ស្នាក់បន្ដជាមួយក្លឹបប៉ុន្ដែគាត់មិនមែនជាជម្រើសរបស់ Xavi ឡើយ។

ប្រភព៖ dailymail