Manchester United ត្រូវបានគេហទំព័រ Mirror ចុះផ្សាយថាបានទាក់ទងទៅក្លឹប Bayern Munich លើសំណើរនាំយកអតីតខ្សែប្រយុទ្ធ Manchester City វ័យ 26 ឆ្នាំ Leroy Sane ។
ក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះអតីតខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City ខណៈដែលគ្រូបង្វឹក Erik ten Hag បាននិយាយថា Sane ជាកីឡាករមានសមត្ថភាពម្នាក់ដែលលើកចាប់អារម្មណ៍ចង់បានមករួមក្រុម។
Sane បានវិលត្រឡប់ពីទឹកដី Manchester ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2020 ដើម្បីចូលរួមជាមួយ Bayern Munich ។ ហើយការមកដល់នៅរដូវក្តៅនេះរបស់ Sadio Mane គឺជាបញ្ហាចោទដែលអាចធ្វើអោយគាត់នឹងមិនលូវបានបង្ហាញខ្លួននារដូវនេះឡើយ។
មិនតែប៉ុណ្ណោះ Ten Hag បានកំពុងសម្លឹងខ្សែបម្រើស្លាប Anthony របស់ Ajax ប៉ុន្តែក្លឹបយក្សហូឡង់មិនចង់លក់កីឡាកររូបនេះអោយទៅ Manchester United ឡើយដោយហេតុថាកីឡាករល្អៗជាច្រើនបានចេញពី Ajax ហើយ Ajax ចង់រក្សាទុក Anthony ជាមួយក្លឹប។
តាមពីទៅដោយសារតែកិច្ចព្រមព្រៀងជាមួយ Anthony ប្រហែលមិនអាចទៅរួមទើប Manchester United បង្វែរចំណាប់អារម្មណ៍លើកីឡាករ Sane វិញ។ ម្យ៉ាងវិញទៀតបទពិសោធន៍នៅ Premier League របស់ Sane មានយ៉ាងច្រើនលើសលប់ជាមួយ Man City ហើយជាការពិត Sane ជាច្រើនជាមួយ Man City ផងដែរ។
លើសពីនេះទៅទៀតគ្រូបង្វឹក Liverpool លោក Jurgen Klopp ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Sane និងតែងតែកោតសរសើរកីឡាកររូបនេះជាច្រើនលើកច្រើនសារ។
ប្រភព៖ mirror