ថ្មីនេះសារព័ត៏មាន sportskeeda បានចុះផ្សាយថា Lionel Messi បានបដិសេធចំពោះការយល់ឃើញរបស់នាយកប្រតិបត្តិក្លិប Paris Saint Germain លោក Luis Campos ដែលមានបំណងចង់នាំយក Antoine Griezmann មករួមក្រុម។
Messi ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Griezmann ពីចន្លោះឆ្នាំ ២០១៩-២០២១ នៅ Barcelona ប៉ុន្តែ ទម្រង់លេងរបស់អ្នកទាំងពីរហាក់មិនសង់តង់ជាមួយគ្នាទាល់តែសោះ ដែលហេតុនេះហើយទើបរូបគេមិនចង់ឲ្យកីឡាករសញ្ជាតិបារាំងខាងលើផ្លាស់មកកាន់ PSG។
មួយវិញទៅទៀតបើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា El Nacional លោក Luis Campos កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Griezmann មកកាន់កីឡដ្ឋាន Parc de Princes ប៉ុន្តែ ក្រោយទទួលបានដំណឹងនេះ Messi បានចេញមុខបដិសេធភ្លាមៗ ហើយ រូបគេត្រូវបានគេដឹងថា មិនចង់សូម្បីតែឮអំពីលទ្ធភាពក្នុងការចាប់ដៃគូលេងជាមួយ Griezmann ជាថ្មីនោះឡើយ៕
ប្រភព៖ sportskeeda