Guardiola ថា Haaland អាចដាល់មិត្តរួមក្រុមប្រសិនបើមានអ្នកដណ្តើមបាល់ស៊ុតបញ្ចូលទី​ (គ្រាន់តែជាការនិយាយលេង)។

Erling Haaland ត្រូវបានគេរិះគន់ជាខ្លាំងពេលលេង Community Shield ចាញ់ Liverpool។ ប៉ុន្តែការចាប់ផ្តើម Premier League ប៉ះ West Ham កាលពីយប់ថ្ងៃអាទិត្យនេះ គាត់លេងបានល្អមែនទែន ដោយបានស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្រ និងបាល់មួយគ្រាប់បញ្ចូនដោយ Kevin de Bruyne។ Man City បានយកឈ្នះ West Ham ២ ទល់នឹង០។

ខណ:ដែលបិសាចក្រហម Man Utd ជួបប្រទះការខកចិត្តក្នុងទឹកដីដោយចាញ់ Brighton 2-1។ រីឯក្រុមធំផ្សេងៗ ធ្វើបានល្អទាំងអស់។

តើប្រិយមិត្តយល់ថា Erling Haaland នឹងក្លាយជា Top Scorer សំរាប់រដូវកាលនេះទេ?