Diogo Jota បានស៊ុតបញ្ចូលទីបាន 34 គ្រាប់ក្នុងការបង្ហាញខ្លួន 85ប្រកួត ចាប់តាំងពីចូលរួមជាមួយ Liverpool ផ្ទេពីក្រុម Wolves នៅរដូវក្តៅឆ្នាំ 2020 ។ កីឡាករសញ្ញាតិព័រទុយហ្គាល់រូបនេះ ទទួលបានលក្ខខណ្ឌបន្ថែម លើកិច្ចព្រមព្រៀងរយៈពេល 5 ឆ្នាំពេលដែលគាត់បានចុះហត្ថលេខាដំបូងនៅពេលមកដល់ទឹកដី Anfield ។

ដោយសារការបង្ហាញខ្លួនយ៉ាងល្អ កិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករវ័យ 25 រូបនេះត្រូវបាន Liverpool បន្ដរហូតដល់ឆ្នាំ 2027 ឯណោះ ។

Jota នឹងចាប់ដៃគូជាមួយមិត្តរួមក្រុម Liverpool កីឡាករ Mohamed Salah នៅរដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Sadio Mane ទៅ Bayern Munich ។

ប្រភព៖ SkySports