Inter Miami របស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា ជាបេក្ខភាពនាំមុខគេក្នុងការទិញយកខ្សែប្រយុទ្ធឆ្នើម Lionel Messi នារដូវកាលក្រោយ

យោងទៅតាម The Athletic បានឲ្យដឹងថា Inter Miami ដែលមានលោក David Beckham ជាប្រធានក្លិប មានជំនឿចិត្តខ្ពស់ជាងក្រុមណាៗទាំងអស់ ក្នុងការចុះកុងត្រាជាមួយ Messi នៅរដូវក្តៅឆ្នាំ២០២៣ ដោយក្លិបយក្សនៅលីកកំពូលអាមេរិក Major League Soccer មួយនេះ ចង់បង្ហើយការចុះកុងត្រានៅប៉ុន្មាខែបន្ទាប់ទៀតនេះ ដោយរំពឺងថាកិច្ចព្រមព្រៀងអាចនិងបានសម្រេចក្រោយការប្រកួត World Cup នៅប្រទេសកាតា។

ប្រភព : The Athletic