ខ្សែប្រយុទ្ធមុតស្រួចរបស់ Barcelona កីឡាករ Robert Lewandowski ត្រូវបានដាក់ឲ្យសម្រាកយកកម្លាំងក្នុងដំណើរទៅប្រកួតជាមួយ Viktoria Plzen ក្នុងជំនួបចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champions League

ក្លិប FC Barcelona បានបញ្ជាក់យ៉ាងច្បាស់ថា Lewandowski និងមិនមានចំណែកជាមួយក្រុមក្នុងការប្រកួតទល់និង Viktoria Plzen នោះឡើយ ដោយខ្សែប្រយុទ្ធរូបនេះមិនមានឈ្មោះក្នុងបញ្ជីកីឡាករដែលធ្វើដំណើរទៅឈែកនោះឡើយ។ មូលហេតុចំបងនោះគឺ Lewandowski មានបញ្ហាខ្នង បូករួមទាំងតថភាពដែលការប្រកួតនេះមិនមានសារសំខាន់អ្វីនោះឡើយ ព្រោះ Viktoria Plzen បានធ្លាក់ចេញហើយ Barcelona និងត្រូវធ្លាក់ទៅពាន UEFA Europa League វិញ

ប្រភព: MARCA