RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
Posted by Noah on October 27, 2022
ការប្រកួតមិនដែលចាញ់ចាប់តាំងពីដើមរដូវកាលរបស់អធិរាជស Real Madrid បានមកដល់ទីបញ្ចប់ក្នុងកណ្តាប់ដៃរបស់ក្លិបអាឡឺម៉ង់ RB Leipzig ក្នុងលទ្ធផល ៣:២។
Leipzig បានបំបាក់ម្ចាស់ពាន UEFA Champions League រដូវកាលមុន ជាមួយនិងការប្រកួតដ៏ជក់ចិត្ត និងទម្រង់លេងដែលសាកសមនិងទទួលបាន៣ពិន្ទុជាទីបំផុត។ ថ្វីត្បិតតែ Vinicius Junior និង Rodrygo សុទ្ធតែរកបានម្នាក់មួយគ្រាប់ ក៏នៅតែមិនគ្រប់គ្រាន់ក្នុងការទប់ទល់និងក្រុម Leipzig ដែលកំពុងស្រេកឃ្លានត្រូវការជ័យជម្នះ។Josko Gvardiol, Christopher Nkunku និង Timo Werner សុទ្ធតែមានគុណសម្បត្តិក្នុងការបំបាក់ក្រុមរបស់លោក Carlo Ancelotti។ Real Madrid នៅតែជាក្រុមលេខ១ក្នុងពូល ទោះចាញ់ការប្រកួតនេះក្តី ខណះដែល Leipzig ស្ថិតក្នុងលេខ២ មានមួយពិន្ទុពីក្រោយ Real Madrid ហើយជ័យជម្នះទៅលើ Real Madrid បានជម្រុញទឹកចិត្តរបស់គេកាន់តែខ្លាំង៕ ប្រភព : GOAL