Vinicius Jr បានបញ្ចប់ទៅក្នុងលេខរៀងទី៨ ក្នុងតារាង Ballon D’or ថ្វីត្បិតតែរដូវកាលមុនគេជាកីឡាករសំខាន់ដែលជួយឲ្យ Real Madrid លើកពាន La Liga និង UEFA Champions League ក៏ដោយ។ យ៉ាងណាក្តី Neymar ក៏បានអបអរសាទរចំពោះ Karim Benzema ដែលសាកសមទទួលពាន Ballon D’or ប៉ុន្តែនៅតែហួសចិត្តរឿង Vinucius។ Neymar បានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនផ្ទាល់ថា “Benzema ជាកីឡាករដែលសាកសមហើយ ប៉ុន្តែ Vini Jr ក្នុងចំណាត់ថ្នាក់លេខ៨ នេះដូចជារឿងកំប្លែងអញ្ចឹង។ អន់ណាស់ក៏គាត់គួរតែបានលេខ៣ដែរ”។
Karim Benzema ជាម្ចាស់ពាន Ballon D’or ឆ្នាំនេះ ក្រោយរកបាន៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៦ប្រកួត។ Sadio Mane ទទួលបានលេខ២ ដោយ Kevin De Bruyne ជាប់ចំណាត់ថ្នាក់លេខ៣។ ទោះជាយ៉ាងណាក៏ដោយ Vinicius Junior និងបន្តទម្រង់លេងដ៏ល្អរបស់គេ នៅពេលដែរ Real Madrid ប៉ះក្រុមបាតតារាង Elche នៅថ្ងៃពុធនេះ៕