Pablo Gavi ត្រូវបានតែងតាំងជាកីឡាករអាយុក្រោម២១ឆ្នាំ ល្អបំផុតក្នុងលោក ដោយទទួលបានពានរង្វាន់ Kopa Trophy ដើម្បីជាសាក្សី។
ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ បានយកឈ្នះ Jude Bellingham, Jamal Musiala, Bukayo Saka ក៏ដូចជា Eduardo Camavinga ដើម្បីបានពានរង្វាន់មួយនេះ។ ក្រោយទទួលបានពាន Gavi បាននិយាយថា “ខ្ញុំបានព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពចាប់តាំងពីដើមមក ទម្រាំមានថ្ងៃនេះ”។
មិត្តរួមក្រុម Pedri ក៏បានអបអរសាទរទៅដល់ Gavi ដែរដោយនិយាយថា “វាជារឿងល្អមួយដែលខ្ញុំឃើញ Gavi ឈ្នះ។ ពួកយើងបានចំណាយពេលជាច្រើនជាមួយគ្នា និងសង្ឃឹមថាអាចលេងរួមគ្នាច្រើនឆ្នាំតទៅមុខទៀត”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Gavi ជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ ដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតផ្លូវការ។ រូបគេរកបានមួយគ្រាប់សម្រាប់អេស្ប៉ាញក្នុងជំនួបទល់និងអ៊ុយក្រែន ក្នុងការប្រកួត UEFA Nations League នៅខែកញ្ញា ឆ្នាំ២០២០ ដោយកាលនោះ Gavi មានវ័យត្រឹមតែ១៧ឆ្នាំនិង៣០៤ថ្ងៃប៉ុណ្ណោះ៕
ប្រភព : GOAL