ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់អធិរាជReal Madrid កីឡាករ Karim Benzema បានជាប់ឈ្មោះជាម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ២០២២ នេះ ក្រោយធ្វើបានល្អជាមួយក្រុម Real Madrid និងក្រុមជម្រើសជាតិបារាំង។

ខ្សែប្រយុទ្ធ​ Karim Benzema ក្នុងវ័យ៣៤ឆ្នាំ រកបាន ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតសម្រាប់ Real Madrid រដូវកាលមុន ដោយជួយឲ្យអធិរាជសលើកពាន La Liga និង UEFA Champions League។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Sadio Mane បានត្រឹមលេខ២​ ដោយ Kevin De Bruyne នៅលេខ៣ក្នុងបញ្ជី។
Karim Benzema បាននិយាយឲ្យដឹងពីដំណើរជីវិតដ៏វែងឆ្ងាយនិងលំបាករបស់គេមុនទទួលបានពាននេះ ដោយនិយាយថា “នេះធ្វើឲ្យខ្ញុំមានមោទកភាពណាស់សម្រាប់អ្វីដែលខ្ញុំបានធ្វើ គឺខ្ញុំមិនដែលចុះចាញ់ឡើយ។ ខ្ញុំមាននិមិត្តរូប២រូប គឺ Zidane និង Ronaldo។ ខ្ញុំតែងតែមានក្តីស្រម៉ៃថាខ្ញុំនិងអាចធ្វើវាបាន។ ថ្វីត្បិតតែដំណើរមួយនេះមានបញ្ហាមួយចំនួន ខ្ញុំមិនដែលបោះបង់នោះឡើយ ដោយនៅតែបន្តធ្វើឲ្យបានល្អក្នុងការប្រកួត។ វាពិតជាលំបាកសម្រាប់ខ្ញុំ និងគ្រួសារ។ សម្រាប់ខ្ញុំ អាយុគ្រាន់ជាតួលេខ ព្រោះខ្ញុំនៅតែចង់បន្តលេងទៅមុខទៀត ហើយសង្ឃឹមថាខ្ញុំនិងអាចធ្វើឲ្យបានល្អបំផុត”។ Benzema បានក្លាយជាកីឡាករវ័យចំណាស់បំផុតដែលអាចឈ្នះ Ballon D’or ចាប់តាំងពី Stanley Matthews កាលពីឆ្នាំ១៩៥៦៕

ប្រភព : GOAL