ខ្សែការពារមាឌធំ Virgil Van Dijk ជាខ្សែការពារមួយក្នុងចំណោមខ្សែការពារដែលហ៊ានចេញមុខនិយាយថាខ្លួនទេអាចនិងទប់ទល់ខ្សែប្រយុទ្ធ Erling Haaland ឲ្យបាន ក្នុងការប្រកួតរវាង Liverpool និង Manchester City ចុងសប្តាហ៍នេះ។
មានតែក្លិបបាល់ទាត់អង់គ្លេស២ប៉ុណ្ណោះ ដែលអាចទប់ទល់ ម៉ាស៊ីនរកគ្រាប់បាល់ថ្មីរបស់ Manchester City រដូវកាលនេះ។ Bournemouth ជាក្រុមក្នុង Premier League តែមួយគត់ ខណះ Liverpool ជាក្រុមដែលបិទមិនឲ្យ Haaland ស៊ុតចូល កាលពីការប្រកួតពានរង្វាន់ Community Shield ក្នុងកីឡដ្ឋាន King Power កន្លងមក។ Virgil van Dijk ក៏មានវត្តមានក្នុងថ្ងៃដែល Liverpool ធ្វើមិនឲ្យ Haaland រកគ្រាប់បាល់បាល់បានទាល់តែសោះ។យោងទៅតាមកិច្ចសម្ភាសន៍ជាមួយ TV2 ខ្សែការពារកណ្តាលរបស់ Liverpool បាននិយាយថា “វាមិនមែនជារឿងងាយស្រួលនោះឡើយ។ គេ (Haaland)កំពុងតែខ្លាំង ដូចនេះយើងមិនអាចមើលងាយគេបានទេ”។ Van Dijk បានបន្ថែមទៀតថា “ពួកយើងព្យាយាមរារាំងមិនឲ្យ Haaland បានបាល់លេង ហើយការពារឲ្យបានតឹងតែងបំផុត ហើយនេះជាអ្វីដែលយើងតែងតែធ្វើគ្រប់ការប្រកួតទល់និង Man City ហើយវានិងនៅតែបន្តតែបែបនេះសម្រាប់សប្តាហ៍នេះ។ វាមិនមែនជារឿងខ្ញុំនិង Haaland ទេ វាជារឿងខ្សែការពារយើងទាំងអស់ទល់និង Haaland។ យើងចង់បិទមិនឲ្យគេស៊ុតចូល ថ្វីត្បិតែគេជានរណាក៏ដោយ ប៉ុន្តែវាអាចជារឿងពិបាកមួយសម្រាប់ Haaland”។ការបិទ Haaland អាចជាគោលដៅសំខាន់ និងអាចជាគន្លឺះមួយក្នុងការយកជ័យជម្នះទៅលើ Manchester City។ នេះជាការប្រកួតដែល Jurgen Klopp ត្រូវតែឈ្នះជាចាំបាច់ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រកួតប្រជែងពានរង្វាន់ English Premier League ខណះបច្ចុប្បន្ន Liverpool ធ្វើមិនសូវបានល្អទាល់តែសោះ ក្នុងការប្រកួតលីកកំពូលអង់គ្លេស៕ ប្រភព : TV2