ក្រុមអ្នកមានបុណ្យ FC Barcelona សល់ត្រឹម២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីសម្រេចជោគវាសនាថាតើខ្លួននៅលេងក្នុងពានរង្វាន់ UEFA Champions League រឺទៅបង្កព្យុះភ្លៀងនៅ Europa League ក្រោយស្មើ Inter ក្នុងលទ្ធផល ៣:៣ កាលពីយប់ម្សិលមិញ។

ម្ចាស់ផ្ទះ Barcelona បើកការនាំមុខមុនក្នុងវគ្កទី១ ដោយការស៊ុតរបស់ Ousmane Dembele។​ ឈានចូលតង់ទី២ភ្លាម Inter ហាក់ធ្វើទុក្ខបុកម្នេញ Barca ជាខ្លាំង ជាពិសេសការតាមស្មើរបស់ Nicolo Barella មុន Lautaro Martinez និង Robin Gosens ស៊ុតនាំមុខម្ចាស់ផ្ទះវិញ។ មុនចប់ការប្រកួត ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានបន្តស្រោចស្រង់ Barcelona ដោយរកបាន២គ្រាប់។ Inter សឹងតែអាចទម្លាក់ Barcelona ទៅកាន់​ Europa League ទៅហើយ តែមិនអាចធ្វើបាន។
ឆ្លងកាត់កាតប្រកួត៤លើក ក្រុម Barcelona មានតែ៤ប៉ុណ្ណោះ ដោយចាញ់២ប្រកួត ឈ្នះ Viktoria Plzen មួយប្រកួត។ Barcelona អាចឡើងទៅវគ្គបន្តបាន ក្នុងករណីដែល Barcelona ធ្វើបានល្អបំផុតក្នុងជំនួបទល់និង Bayern និង Viktoria Plzen ហើយត្រូវរំពឹងថា Viktoria Plzen អាចទទួលបានពិន្ទុពីការប្រកួតរបស់គេទល់និង Inter Milan សម្រាប់ប្រកួតក្រោយ៕
ប្រភព : GOAL