មិនធម្មតា Mohamed Salah រកបាន Hat-Trick បំបែកកំណត់ត្រា UCLខ្សែប្រយុទ្ធស្លាបស្តាំដែលកំពុងតែធ្លាក់ជើង Mohamed Salah បានបង្ហាញពីគុណភាពរបស់គេសារជាថ្មី ក្រោយរកបាន៣គ្រាប់ ក្នុងជ័យជម្នះ ៧:១ របស់ហង្សក្រហម Liverpool ទៅលើក្រុម Rangers នៅកីឡដ្ឋាន Ibrox។
Posted by Noah on October 13, 2022
Mohamed Salah ត្រូវបានដាក់ចូលលេងក្នុងនាមជាកីឡាករបម្រុង ហើយបានកែប្រែលទ្ធផលពី ៣:១ ទៅ ៦:១ ត្រឹមមួយពព្រិចភ្នែក ពោលគឺរូបគេរកបាន hat-trick ក្នុងរយះពេលត្រឹមតែ៦នាទី ១២វិនាទីប៉ុណ្ណោះ។ ៣គ្រាប់របស់ Salah នេះ បានជាប់ជាកំណត់ត្រា hat-trick ដែលលឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ UEFA Champions League។ អ្វីដែលកាន់តែពិសេសនោះគឺ គ្រាប់បាល់របស់ Mohamed Salah ទាំង៣ កើតចេញពីការបញ្ជូនដោយកីឡាករតែមួយរូបគត់ គឺខ្សែប្រយុទ្ធដែលទើបផ្លាស់ប្តូរចូលដូចគ្នា Diogo Jota ដោយមិនដែលមានរឿងបែបនេះកើតឡើងឡើយចចាប់តាំងពីឆ្នាំ ២០១២។ ក្រោយបញ្ចប់ភារកិច្ចពានរង្វាន់អឹរ៉ុប ក្រុមហង្សក្រហមរបស់លោក Jurgen Klopp និងត្រូវសល់ការងារធ្ងន់មួយ ដោយត្រូវជួបក្រុមខ្លាំង Manchester City ស្របពេលដែលកីឡាករជម្រើសដំបូងមួយចំនួនរបស់ Liverpool មិនអាចចូលរួមបានដោយសាររបួស៕ប្រភព : The Sun