គ្រាប់ចុងម៉ោងរបស់ Rudiger ជួយអោយអធិរាជស Real Madrid ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ…
Posted by Noah on October 12, 2022
អធិរាជស Real Madrid រួចផុតពីពាក្យថាបរាជ័យដំបូងក្នុងរដូវកាលថ្មីនេះ និងមានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត UEFA Champions League ជាមួយនិងការតាមស្មើចុងម៉ោង។
អធិរាជស Real Madrid ហាក់កំពុងតែស្លន់ស្លោ ក្រោយក្រុម Shakhtar Donetsk បាននាំមុខសឹងតែមួយតង់ពេញ។ ប៉ុន្តែ Antonio Rudiger បានពលី ដោយលោតតែតមួយក្បាល តាមស្មើនៅនាទីទី ៩០+៥ ដោយចុងក្រោយបានរងរបួសបែកឈាមនៅលើមុខ។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ គឺឈាមដែលហូរចេញពីក្បាលរបស់ Rudiger បានធ្លាក់មកក្បែរ logo ក្រុម Real Madrid ហើយមានរូបរាងជាបេះដូងទៀតផង។
Real Madrid ហាក់ដូចជាមិនសូវធ្វើបានល្អឡើយសម្រាប់ការប្រកួតមួយនេះ ប៉ុន្តែ Real នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅតង់ទី២។ ខ្សែការពារដែលទើបផ្លាស់មកពីតោខៀវ Chelsea កីឡាករ Rudiger ត្រូវបានប្រើប្រាស់ជាកីឡាករសម្រាប់ប្រយុទ្ធមួយគ្រា ដោយពិតជាទទួលបានផលដូចដែលអ្វីដែល Carlo Ancelotti ចង់បាន។លទ្ធផល ១:១ នេះបានរុញច្រានម្ចាស់ពាន១៤សម័យ ឡើងទៅបន្តនៅវគ្គ ១៦ក្រុមចុងក្រោយ ដោយត្រូវធ្វើការធ្ងន់ក្នុងនាមជាក្រុមលើកពានរដូវកាលមុន។ យ៉ាងណាមិញ របួសរបស់ Rudiger មិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយ ខណះដែលការប្រកួត El Clasico និងមកដល់នៅចុងសប្តាហ៍នេះ៕ប្រភព : ESPN