Club Real Madrid កំពុងតែខ្នះខ្នែងក្នុងការនាំចូលខ្សែបម្រើវ័យក្មេងមួយរូបនេះពី Club Borussia Dortmund…
Posted by Noah on October 11, 2022
យោងទៅតាមសារព័ត៌មានកីឡា Marca ក្លិបអធិរាជស Real Madrid បានតាមដានកីឡាករវ័យក្មេងរបស់ Borussia Dortmund កីឡាករ Jude Bellingham ចាប់តាំងពីមួយឆ្នាំមុនមកម្ល៉េះ។
Jude Bellingham ដែលមានវ័យត្រឹមតែ១៩ឆ្នាំ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ក្រុមធំៗជាច្រើនដូចជា Arsenal, Manchester City, Liverpool ក៏ដូចជា Real Madrid យោងទៅតាមសមត្ថភាពរបស់គេក្នុងទីលាន។ Bellingham ត្រូវបានសារព័ត៌មានជាច្រើនចុះថា អាចនិងមកលេងជាមួយហង្សក្រហម Liverpool ប៉ុន្តែក្លិបនៅអង់គ្លេសមួយនេះ ហាក់មិនហ៊ានចាយធំទៅលើកីឡាកររូបនេះទេ។ខណះដែលបច្ចុប្បន្នមិនទាន់មានកិច្ចចរចាររឺសំណើរជាផ្លូវការណាមួយទៅកាន់ក្លិប Dortmund ក៏ដោយ កីឡាកររូបនេះអាចមានតម្លៃខ្លួនលើសពី១០០លានអឹរ៉ូ។ បើមើលទៅតាមស្ថានភាពជាក់ស្តែង ចំពោះតម្លៃខ្លួនយ៉ាងមហិមានេះ មានតែក្លិប២ប៉ុណ្ណោះដែលហ៊ានចំណាយ គឹ Man City និង Real Madrid នេះផ្ទាល់។ ក្រៅពី Bellingham ក្រុម Real Madrid ក៏កំពុងតែចង់បានកីឡាករក្មេងៗផ្សេងទៀតរួមមាន Erling Haaland ដែលកំពុងបង្កព្យុះភ្លៀងនៅ Premier League ក៏ដូចជា Milan Skriniar ដែលកំពុងធ្វើបានល្អជាមួយក្លិប Inter Milan៕ ប្រភព : Calcio Mercato