ក្រុមមេឃខៀវ Manchester City ហាក់ដូចជាមិនទុកមុខដល់ក្រុមបីសាចក្រហម Manchester United ទាល់តែសោះ ក្រោយលត់ក្រុមភ្ញៀវយ៉ាងធ្ងន់ធ្ងរ ក្នុងលទ្ធផល ៦ទល់និង៣។ ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Etihad Stadium មួយនេះ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជក់ចិត្តតាំងពីដើមរហូតដល់ចប់។ Phil Foden រកបានគ្រាប់ដំបូង នៅនាទីទី៨នៃការប្រកួត។ ខ្សែប្រយុទ្ធ Erling Haaland បន្ថែមពីរគ្រាប់ក្នុងនាទីទី៣៤ និង៣៧ មុន Foden រកបានមួយគ្រាប់ទៀតនៅនាទីទី៤៤

អ្វីដែលពិសេស Erling Haaland បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ #PL ដែលស៊ុតបញ្ចូលទីបាន Hat-trick ការប្រកួតក្នុងដីបីប្រកួតជាប់ៗគ្នា