នៅក្នុងក្របខណ្ឌ La Liga រាត្រីនេះ នឹងមានការប្រកួតដ៏ធំមួយ ដែលជាជំនួបរវាង Atletico Madrid នឹងបើកទ្វារកីឡដ្ឋាន Metropolitano របស់ខ្លួនស្វាគមន៍ក្លិប Real Madrid នៅវេលាម៉ោង ២រំលងអាទ្រាត។

បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្ន គឺ ក្រុមម្ចាស់ផ្ទះ Atletico Madridកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ ៧ ក្រោយឆ្លងកាត់៥ប្រកួត មានត្រឹម១០ពិន្ទុ តាមរយៈលទ្ធផល ឈ្នះ៤ ស្មើ១ ខណៈ Real Madrid ឈរនៅក្នុងចំណាត់ថ្នាក់លេខ១ តាមរយៈលទ្ធផល ស្មើ៥។
សម្រាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៥លើកចុងក្រោយ គឺ ៖
2020: Real Madrid 1-0 AT Madrid, 2020: Real Madrid 2-0 AT Madrid, 2021: AT Madrid 1-1 Real Madrid, 2021: Real Madrid 2-0 AT Madrid និង 2022: AT Madrid 1-0 Real Madrid
សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ AT Madrid 1-1 Real Madrid៕
