ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar បានចុចឈ្មោះ ខ្សែការពារស្លាបស្តាំក្លិប Manchester City កីឡាករ Kyle Walker ជា ខ្សែការពារដែលគេពិបាកនឹងប្រឈមមុខជាមួយបំផុតនៅក្នុងអាជីព។

ជាការពិតណាស់ Neymar និង Walker តែងតែប៉ះគ្នាជារឿយៗក្នុងក្របខណ្ឌ Champions League ខណៈ នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកកាសែតកីឡា គេបានជ្រើសរើស Walker ជា ខ្សែការពារដែលធ្វើឲ្យគេពិបាកលេងជាមួយ។
Neymar បាននិយាយថា៖
Walker គាត់ខ្លាំង ល្បឿនលឿន និង វ័យឆ្លាត៕
