សំណើដេញថ្លៃដំបូងក្នុងតម្លៃទឹកប្រាក់ប្រមាណ40 លានផោនត្រូវបានបដិសេធដោយ ដោយគ្រូបង្វឹក Leicester City ដោយលោក Brendan Rodgers បាននិយាយថាកីឡាករសញ្ញាតិអង់គ្លេសវ័យ 25 រូបនេះមិនមែនសម្រាប់លក់ឡើយ។
ការដេញថ្លៃលើកទីពីរមានតម្លៃចន្លោះពី 40 លានផោនទៅ 50 លានផោនឯណោះ។
គួរបញ្ជាក់ផងដែរថា Maddison នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Leicester ចាប់តាំងខ្សែបម្រើរូបនេះបានចូលរួមជាមួយ Leicester ផ្ទេពី Norwich City ក្នុងតម្លៃ 20 លានផោនក្នុងឆ្នាំ 2018 ។
Newscastle សង្ឃឹមថានឹងអាចនាំយកខ្សែរបម្រើប្រយុទ្ធម្នាក់ ឬពីរនាក់បន្ថែមទៀតមុនថ្ងៃបិទការដោះដូួរកីឡាករត្រូវបានបញ្ចប់ មិនតែប៉ុណ្ណោះខ្សែបម្រើស្លាប Timo Werner របស់ Chelsea ក៏ជាជម្រើសដែល Newscastle កំពុងពិចារណាក្នុងការខ្ចីជើងផងដែរ។
ប្រភព៖ bbc