
នៅក្នុងពានរង្វាន់ Nations League រាត្រីនេះនឹងមានការប្រកួតដ៏ធំមួយដែលជាជំនួបរវាង ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះបើកទ្វារកីឡដ្ឋាន Estadio Municipal de Braga ស្វាគមន៍ក្រុមជម្រើសជាតិអេស្ប៉ាញ នៅវេលាម៉ោង ១:៤៥ រំលងអាទ្រាត។ បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្នក្នុងពូល គឺ ព័រទុយហ្គាល់ កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ១ មាន១០ពិន្ទុ ខណៈ អេស្ប៉ាញ ឈរលេខ២ មាន៨ពិន្ទុ ដូច្នេះមានន័យថា នៅរាត្រីនេះ ព័រទុយហ្គាល់ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League។ សម្រាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៣លើកចុងក្រោយ គឺ ៖ 2020: ព័រទុយហ្គាល់ 0-0 អេស្ប៉ាញ, 2021: អេស្ប៉ាញ 0-0 ព័រទុយហ្គាល់ និង 2022: អេស្ប៉ាញ 1-1 ព័រទុយហ្គាល់ សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ ព័រទុយហ្គាល់ 1-1 អេស្ប៉ាញ